Khmer Abridged Explanation of the Quran
13:10 - 13:10

ទ្រង់ដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលគេលាក់បាំង។ ហើយទ្រង់ដឹងដូចតែគ្នាទេ មិនថាពួកអ្នក(ឱមនុស្សលោក)និយាយខ្សឹបខ្សៀវគ្នាតិចៗ ឬនិយាយខ្លាំងនោះទេ។ ហើយទ្រង់ក៏ដឹងដូចតែគ្នាដែរចំពោះជនណាដែលបិទបាំង(ទង្វើរបស់គេ)ពីភ្នែកមនុស្សនៅពេលយប់ និងអ្នកដែលបង្ហាញនូវទង្វើរបស់គេនៅក្នុងពេលថ្ងៃ(ដែលអាចមើលឃើញ)ច្បាស់នោះ។