Khmer Abridged Explanation of the Quran
13:14 - 13:14

ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់អល់ឡោះតែមួយគត់ ដោយគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ឡើយ។ ហើយរូបបដិមាទាំងឡាយដែលពួកមុស្ហរីគីនបានបួងសួងសុំក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចឆ្លើយតបនូវការបួងសួងដែលពួកគេបានសុំនៅក្នុងបញ្ហាណាមួយនោះឡើយ ហើយការបួងសួងរបស់ពួកគេចំពោះព្រះទាំងនោះ គឺគ្មានអ្វីក្រៅពីប្រៀបបាននឹងមនុស្សស្រេកទឹកម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ ហើយគេផឹកវាប៉ុណ្ណោះ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបាននោះទេ។ ហើយការបួងសួងរបស់ពួកប្រឆាំងទៅចំពោះបដិមាទាំងឡាយរបស់ពួកគេនោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពវង្វេង និងឃ្លាតឆ្ងាយពីភាពត្រឹមត្រូវនោះទេ ពីព្រោះពួកវាមិនអាចផ្តល់ប្រយោជន៍ដល់ពួកគេនោះឡើយ ហើយក៏មិនអាចការពារពួកគេពីគ្រោះថ្នាក់នោះដែរ។