Khmer Abridged Explanation of the Quran
13:13 - 13:13

ហើយផ្គរលាន់បានលើកតម្កើងម្ចាស់របស់វា ដោយភ្ជាប់ជាមួយនឹងការថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងម្ចាស់របស់ពួកគេដោយការខ្លាចចំពោះទ្រង់ និងជាការលើកតម្កើងចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើនឲ្យបាញ់ទៅលើជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយគេក៏វិនាសអន្តរាយទៅ។ ហើយពួកដែលប្រឆាំងនោះ ពួកគេឈ្លោះប្រកែកគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។