Khmer Abridged Explanation of the Quran
13:15 - 13:15

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកគេមានភាពស្មើគ្នាចំពោះរឿងនេះ មិនថាជាអ្នកមានជំនឿ ឬជាអ្នកគ្មានជំនឿនោះឡើយ គ្រាន់តែអ្នកមានជំនឿ ពួកគេលំឱកាយស៊ូជោតចំពោះទ្រង់ដោយស្ម័គ្រចិត្ត ឯអ្នកគ្មានជំនឿវិញ ពួកគេលំឱនកាយស៊ូជោតដោយមិនពេញចិត្តប៉ុណ្ណោះ។ ហើយលក្ខណៈធម្មជាតិរបស់ពួកគេ គឺបានឲ្យពួកគេទោទន់ទៅកាន់ការឱនលំទោនចំពោះទ្រង់ដោយស្ម័គ្រចិត្ត។ ហើយស្រមោលនៃម៉ាខ្លូកទាំងអស់ ក៏បានឱនលំទោន(ស៊ូជោត)ចំពោះទ្រង់ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។