សម្រាប់បណ្តាអ្នកមានជំនឿដែលបានឆ្លើយតបចំពោះម្ចាស់របស់ពួកគេនៅពេលដែលទ្រង់បានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងកាគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកគេនឹងទទួលបានកន្លែងដ៏ល្អប្រពៃ នោះគឺ ឋានសួគ៌។ ចំណែកឯពួកគ្មានជំនឿដែលមិនឆ្លើយតបនឹងការអំពាវនាវរបស់ទ្រង់ដែលបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងការគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ ប្រសិនបើពួកគេមានទ្រព្យសម្បត្តិនៅក្នុងផែនដីនេះទាំងអស់ ហើយថែមទាំងមានទ្វេដងលើសពីនេះទៀតនោះ ពួកគេនឹងយកវាទៅដោះដូរឬលោះខ្លួនពួកគេពីទណ្ឌកម្មជាមិនខាន ។ ពួកដែលមិនបានឆ្លើយតបនឹងការអំពាវនាវរបស់អល់ឡោះនោះ នឹងត្រូវគេជុំនំជម្រះកាត់សេចក្តីចំពោះអំពើអាក្រក់ទាំងអស់របស់ពួកគេ។ ហើយលំនៅឋានរបស់ពួកគេដែលពួកគេនឹងត្រូវរស់នៅក្នុងវានោះ គឺឋាននរកជើហាន់ណាំ ។ ហើយកន្លែងរស់នៅដ៏អាក្រក់បំផុតរបស់ពួកគេនោះ គឺឋាននរកនោះឯង។