Khmer Abridged Explanation of the Quran
13:19 - 13:19

មិនស្មើគ្នានោះទេរវាងអ្នកដែលដឹងថា ជាការពិតណាស់ អ្វីដែលអល់ឡោះបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺជាការពិតដោយគ្មានការសង្ស័យនៅក្នុងវា ហើយគេជាអ្នកមានជំនឿដែលឆ្លើយតបចំពោះអល់ឡោះ និងរវាងអ្នកដែលពិការភ្នែក ពោលគឺពួកគ្មានជំនឿដែលមិនឆ្លើយតបចំពោះអល់ឡោះនោះ។ ជាការពិតណាស់ អ្នកដែលយករឿងនេះធ្វើជាមេរៀននោះ គឺមានតែបណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។