Khmer Abridged Explanation of the Quran
13:21 - 13:21

ហើយពួកគេ គឺជាអ្នកដែលផ្សាភ្ជាប់នូវចំណងសាច់សាលោហិតដែលអល់ឡោះប្រើឲ្យពួកគេផ្សាភ្ជាប់វា ហើយពួកគេគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកគេភ័យខ្លាចអល់ឡោះជាម្ចាស់ជំនុំជម្រះពួកគេទៅលើបាបកម្មរបស់ពួកគេដែលពួកគេបានសាង។ ពិតណាស់ ជនណាហើយដែលត្រូវគេវែកញែក(ជជីករឹសគល់)ចំពោះការជំនុំជម្រះ(របស់គេនោះ) គឺគេនឹងវិនាស។