Khmer Abridged Explanation of the Quran
13:24 - 13:24

ហើយការស្វាគមន៍របស់ពួកម៉ាឡាអ៊ីកាត់គ្រប់ពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បានចូលទៅជួបពួកគេ(អ្នកនៅក្នុងឋានសូគ៌)នោះ គឺពួកគេស្វាគមន៍ដោយពោលពាក្យថាៈ សូមសុខសន្តិភាពកើតមានដល់ពួកអ្នក ពោលគឺពួកអ្នកមានសុវត្ថិភាពពីគ្រោះថ្នាក់ដោយសារតែការអត់ធ្មត់របស់ពួកអ្នកលើការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ចំពោះជោគវាសនាដ៏ល្វីងជូរចត់របស់ពួកអ្នក ហើយពួកអ្នកអត់ធ្មត់លើ(ការមិនធ្វើ)ទង្វើបាបកម្មចំពោះអល់ឡោះ។ ដូច្នេះ លំនៅដ្ឋានចុងក្រោយដែលជាលទ្ធផលចុងក្រោយរបស់ពួកអ្នក គឺល្អបំផុត។