Khmer Abridged Explanation of the Quran
13:25 - 13:25

រីឯបណ្តាអ្នកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីការបញ្ជាក់របស់ទ្រង់ ហើយពួកគេកាត់ផ្តាច់នូវចំណងសាច់សាលោហិតដែលអល់ឡោះបានប្រើឱ្យពួកគេផ្សាភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនឹងអល់ឡោះនោះ ពួកទាំងនោះហើយគឺជាពួកដែលឃ្លាតឆ្ងាយ ជាពួកដែលអពមង្គល ដោយពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត នោះគឺឋាននរក។