Khmer Abridged Explanation of the Quran
13:26 - 13:26

អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ប៉ុន្តែ ការបើកទូលាយនូវលាភសក្ការៈនោះ មិនមែនជាសញ្ញាដែលបញ្ជាក់ពីសុភមង្គល និងបង្ហាញពីការស្រឡាញ់របស់អល់ឡោះចំពោះគេនោះទេ ហើយការរឹតត្បិតវា(លាភសក្ការៈ)នោះ ក៏មិនមែនជាសញ្ញាដែលបង្ហាញពីភាពអពមង្គលនោះដែរ។ ចំណែកឯពួកប្រឆាំងវិញ ពួកគេសប្បាយរីករាយនឹងជីវិតលោកិយ ហើយពួកគេមានភាពស្កប់ស្កល់ចំពោះវា(មិនចង់បានថ្ងៃបរលោក)។ ហើយជីវិតលោកិយនេះ បើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីគ្រាន់តែជាការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីមួយដែលនឹងបាត់បង់ទៅវិញប៉ុណ្ណោះ។