ដូចដែលយើងបានបញ្ជូនបណ្តាអ្នកនាំសាររបស់យើងជំនាន់មុនៗទៅកាន់ប្រជាជាតិរបស់ពួកគេនោះដែរ យើងក៏បានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិរបស់អ្នកដូចគ្នាដែរ ដើម្បីឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវគម្ពីរគួរអានដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដែលវាគឺជាភស្តុតាងគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ពីសច្ចភាពរបស់អ្នក។ ក៏ប៉ុន្តែ ស្ថានភាពនៃក្រុមរបស់អ្នក គឺពួកគេជាពួកដែលបដិសេធនូវសញ្ញាភស្តុតាងមួយនេះ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរសដោយពួកគេយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមជាមួយទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់ដ៏មហាសប្បុរសដែលពួកអ្នកយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំចំពោះទ្រង់តែមួយគត់ ហើយការសារភាពរបស់ខ្ញុំ ក៏ចំពោះទ្រង់(តែមួយគត់)ដែរ។