Khmer Abridged Explanation of the Quran
13:31 - 13:31

ហើយប្រសិនបើក្នុងចំណោមលក្ខណៈសម្បត្តិនៃព្រះគម្ពីរដែលជាគម្ពីររបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភ្នំទាំងឡាយរំកិលចេញពីកន្លែងរបស់វាដោយសារតែវា(គម្ពីរ) ឬធ្វើឲ្យផែនដីបែកខ្ញែកដោយធ្វើឲ្យទន្លេហូរចេញជាប្រភពទឹកជាច្រើន ឬក៏ត្រូវបានគេសូត្រទៅលើមនុស្សស្លាប់ ហើយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាន នោះគម្ពីរគួរអានដែលត្រូវបានគេបញ្ចុះទៅកាន់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ាត់)នឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ និងមានឥទ្ធិពលយ៉ាងធំធេងប្រសិនបើពួកគេមានដួងចិត្តដែលកោតខ្លាច។ ក៏ប៉ុន្តែពួកគេ គឺជាពួកដែលប្រឆាំង។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ក្នុងការបញ្ចុះនូវអច្ឆរិយភាព ឬអ្វីផ្សេងទៀតនោះ។ តើបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនានឹងចង្អុលបង្ហាញមនុស្សទាំងអស់ដោយមិនចាំបាច់បញ្ចុះនូវសញ្ញាភស្តុតាងណាមួយទេនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកគេដោយមិនចាំបាច់មានវា(សញ្ញាភស្តុតាង)នោះ? ក៏ប៉ុន្តែ ទ្រង់គ្មានចេតនាដូច្នោះឡើយ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ មហន្តរាយដ៏ខ្លាំងក្លានៅតែបន្តធ្លាក់ទៅលើពួកគេដោយសារតែការប្រឆាំង និងទង្វើបាបកម្មដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះដោយការទម្លាក់នូវទណ្ឌកម្មជាបន្តបន្ទាប់នោះបានមកដល់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់នោះឡើយនៅពេលណាដែលពេលវេលាកំណត់របស់វាបានមកដល់នោះ។