ហើយបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរអិញជីលក្នុងចំណោមពួកណាសរ៉នីនោះ ពួកគេមានភាពរីករាយចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយសារតែវាស្របនឹងប្រការមួយចំនួនដែលគេបញ្ចុះទៅកាន់ពួកគេដែរ។ ហើយក្នុងចំណោមក្រុមជាច្រើនរបស់ពួកយូដានិងពួកណាសរ៉នីទាំងនោះ ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនដែលយើងបានបញ្ចុះទៅកាន់អ្នកចំពោះអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ឬក៏(មិនស្រប)នឹងអ្វីដែលពួកគេបានធ្វើការកែប្រែ និងផ្លាស់ប្តូរ(នៅក្នុងគម្ពីររបស់ពួកគេ)ដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនឲ្យខ្ញុំយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងសុំពីទ្រង់តែមួយគត់ ហើយខ្ញុំមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ត្រឡប់ទៅកាន់ទ្រង់តែមួយគត់ដែរ។ នេះហើយជាអ្វីដែលគម្ពីរតាវរ៉ត និងគម្ពីរអិញជីលបាននាំមកនោះ។