លក្ខណៈនៃឋានសួគ៌ដែលអល់ឡោះបានសន្យាចំពោះអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះគឺ ពិតប្រាកដណាស់ វា(ឋានសួគ៌)មានទន្លេជាច្រើនដែលហូរពីក្រោមវិមាននិងដើមឈើរបស់វា ដែលផលានុផលរបស់វា គឺមានជារៀងរហូតឥតដាច់នោះឡើយ ផ្ទុយពីផលានុផលនៅក្នុងលោកិយ(ដែលមានតាមរដូវកាល)។ ម្លប់របស់វា គឺមានជារៀងរហូត មិនបាត់បង់ទៅណានោះទេ ហើយក៏មិនរួមតូចនោះដែរ។ នោះហើយគឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក ដែលពួកគេនឹងចូលទៅក្នុងវាដោយស្ថិតនៅទីនោះជាអមតៈ។