Khmer Abridged Explanation of the Quran
13:38 - 13:38

ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមមនុស្សលោក។ ហេតុនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលគ្មានពីមុនមកនោះទេ។ ហើយយើងបានរៀបចំឲ្យពួកគេ(អ្នកនាំសារ)មានប្រពន្ធ និងបានឲ្យពួកគេមានកូនចៅដូចមនុស្សទូទៅឯទៀតដែរ ដោយយើងមិនបានចាត់តាំងអ្នកនាំសារនោះជាម៉ាឡាអ៊ីកាត់ដែលមិនរៀបការ និងគ្មានកូនឡើយ។ ហើយអ្នកក៏ស្ថិតក្នុងចំណោមអ្នកនាំសារទាំងនោះដែរដែលពួកគេគឺជាមនុស្សលោក ដែលអាចរៀបការ និងមានកូន។ ដូច្នេះ ហេតុអ្វីបានជាពួកមុស្ហរីគីនមានការភ្ញាក់ផ្អើលចំពោះលក្ខណៈសម្បត្តិរបស់អ្នកដូច្នោះ? ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវសញ្ញាភស្តុតាងណាមួយពីអល់ឡោះជាម្ចាស់នោះទេ លុះត្រាតែទ្រង់អនុញ្ញាតឲ្យនាំវាមកប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺអល់ឡោះបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស) ហើយពេលកំណត់របស់វា គឺមិនអាចមកដល់មុន ឬមកដល់ក្រោយពេលកំណត់ឡើយ។