ហើយជាការពិតណាស់ ប្រជាជាតិជំនាន់មុនបានប្រើឧបាយកលចំពោះបណ្តាព្យាការីរបស់ពួកគេ និងបានប្រើល្បិចកលទៅលើពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេ(បណ្តាព្យាការី)បាននាំមក ។ ដូច្នេះ តើអ្វីខ្លះដែលពួកគេ(ពួកប្រឆាំង)បានធ្វើចំពោះគម្រោងការរបស់ពួកគេទៅលើបណ្តាព្យាការីទាំងឡាយនោះ? គឺគ្មានអ្វីនោះទេ ពីព្រោះអ្នកដែលរៀបចំគម្រោងការពិតប្រាកដនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់ពុំមែនអ្នកផ្សេងឡើយ។ ម្យ៉ាងវិញទៀត អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលដឹងនូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកគេវិញ ហើយនៅពេលនោះ ពួកគេនឹងដឹងថា តើប៉ុន្មានដងទៅដែលពួកគេធ្លាប់ធ្វើខុសក្នុងការបដិសេធនឹងការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយតើប៉ុន្មានដងទៅ ដែលបណ្តាអ្នកមានជំនឿធ្វើត្រូវនោះ។ ដូច្នេះ តាមរយៈនេះ ពួកគេ(ពួកអ្នកមានជំនឿ)នឹងទទួលបាននូវឋានសួគ៌ និង(ទទួលបាន)លទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។