Khmer Abridged Explanation of the Quran
14:6 - 14:6

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជានៃម្ចាស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិចរបស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នាក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នកឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការសាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកលល្បិចរបស់បក្សពួកហ្វៀរអោន។