Khmer Abridged Explanation of the Quran
14:9 - 14:9

តើដំណឹងនៃការវិនាសអន្តរាយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នក(ឱពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដែលពួកទាំងនោះមាន ក្រុមរបស់ព្យាការីនួហ ក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ព្រមទាំងប្រជាជាតិជាច្រើនទៀតដែលបានមកបន្ទាប់ពីពួកគេ ដែលពួកគេមានចំនួនច្រើនដែលគ្មាននរណាម្នាក់ដឹងពីចំនួនរបស់ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់និងខាំម្រាមដៃរបស់ពួកគេដោយកំហឹងចំពោះអ្នកនាំសារទៅវិញ ហើយពួកគេបាននិយាយទៅកាន់អ្នកនាំសាររបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងគ្មានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានភាពមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។