Khmer Abridged Explanation of the Quran
14:18 - 14:18

ការប្រៀបធៀបអំពើល្អដែលពួកគ្មានជំនឿបានសាង ដូចជាការបរិច្ចាគទាន ការធ្វើល្អ និងការមានក្តីមេត្តាករុណាចំពោះអ្នកទន់ខ្សោយនោះ ទង្វើរបស់ពួកគេប្រៀបបាននឹងធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាដ៏ខ្លាំងមួយដោយបានបក់បោកនាំយកវា(ធូលី)ទៅយ៉ាងខ្លាំង ហើយធ្វើឲ្យវាត្រូវរាយប៉ាយគ្រប់ទីកន្លែង រហូតដល់គ្មានបន្សល់ស្លាកស្នាមអ្វីបន្តិចឡើយ។ បែបនេះឯង ទង្វើរបស់ពួកគ្មានជំនឿដែលពួកគេបានសាងនោះ គឺគ្មានបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកដែលបានសាងវាឡើយនៅថ្ងែបរលោក។ ទង្វើដែលគ្មានមូលដ្ឋានស្ថិតនៅលើជំនឿបែបនេះ គឺជាការរង្វេងដ៏សែនឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ។