Khmer Abridged Explanation of the Quran
14:28 - 14:28

ជាការពិតណាស់ អ្នកបានឃើញហើយនូវស្ថានភាពរបស់ពួកដែលប្រឆាំងចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមពួកគូរ៉័ស្ស ខណៈដែលពួកគេរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ តាមរយៈការធ្វើឲ្យមាននូវសុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) និងតាមរយៈការតែងតាំងព្យាការីមូហាំម៉ាត់(ធ្វើជាអ្នកនាំសារ)ក្នុងចំណោមពួកគេ តែពួកគេបែរជាប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះទៅវិញ ខណៈដែលពួកគេបានបដិសេធចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំពីម្ចាស់របស់គេមកកាន់ពួកគេ ហើយពួកគេបានទម្លាក់អ្នកដែលដើរតាមពួកគេចំពោះការប្រឆាំងក្នុងចំណោមក្រុមរបស់ពួកគេនោះទៅក្នុងកន្លែងដែលវិនាសអន្តរាយ។