ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូមមេត្តាពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកយើង ព្រមទាំងមេត្តាត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿចំពោះទ្រង់ ហើយនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោកឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ?