Khmer Abridged Explanation of the Quran
16:12 - 16:12

ហើយទ្រង់បានបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកស្នាក់នៅក្នុងវា និងដើម្បីឲ្យពួកអ្នកអាចសម្រាក(ពីភាពនឿយហត់នៅពេលថ្ងៃ)។ ទ្រង់បានបង្កើតពេលថ្ងៃដើម្បីឲ្យពួកអ្នកអាចស្វែងរកនូវអ្វីដែលពួកអ្នកត្រូវការសម្រាប់ការរស់នៅ។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យ និងបានធ្វើឲ្យវាមានរស្មី ហើយទ្រង់បានបង្កើតព្រះចន្ទ និងធ្វើឲ្យវាមានពន្លឺ ព្រមទាំងបង្កើតហ្វូងតារាជាច្រើនសម្រាប់ពួកអ្នកដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់ដែលបានកំណត់។ តាមរយៈវា(ហ្វូងតារា) ពួកអ្នកអាចយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវដល់ពួកអ្នកនៅក្នុងពេលងងឹតទាំងលើគោក និងនៅលើផ្ទៃសមុទ្រ ហើយពួកអ្នកអាចដឹងពីពេលវេលា និងអ្វីផ្សេងទៀតផងដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតទាំងអស់នេះ គឺជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្វែងយល់ ពីព្រោះពួកគេគឺជាអ្នកដែលយល់ពីមូលហេតុនៃការបង្កើតរបស់ទាំងអស់នោះ។