Khmer Abridged Explanation of the Quran
16:27 - 16:27

ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេអាម៉ាស់ និងអាប់ឱនដោយទណ្ឌកម្មរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថាៈ តើឯណាទៅដៃគូរបស់យើងដែលពួកអ្នកធ្លាប់បានយកពួកគេធ្វើជាដៃគូរួមនឹងយើងក្នុងការគោរពសក្ការៈ ព្រមទាំងពួកអ្នកធ្លាប់បានប្រឆាំងនឹងបណ្តាព្យាការីរបស់យើងនិងបណ្តាអ្នកមានជំនឿដោយសារតែពួកវានោះ? បណ្តាអ្នកដែលមានចំណេះដឹងខាងសាសនាបាននិយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់និងទណ្ឌកម្មនៅថ្ងៃបរលោកនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។