Khmer Abridged Explanation of the Quran
16:33 - 16:33

តើពួកមុស្ហរីគីនដែលបដិសធទាំងនោះ គ្មានរង់ចាំអ្វីក្រៅពីម៉ាលីគុលម៉ោត ហើយនិងម៉ាឡាអ៊ីកាត់ជាបរិវារបស់គេមកដល់ពួកគេដើម្បីដកយកជីវិតពួកគេ ព្រមទាំងវាយមុខនិងខ្នងរបស់ពួកគេ ឬក៏បទបញ្ជារបស់អល់ឡោះដោយការដាក់ទណ្ឌកម្មពួកគេឲ្យស្លាប់ផុតពូជនៅក្នុងលោកិយនេះបានដល់ឬ? ទង្វើដែលពួកមុស្ហរីគីនបានធ្វើនៅទឹកដីម៉ាក្កះនេះ ពួកមុស្ហរីគីនជំនាន់មុនពួកគេក៏ធ្លាប់បានធ្វើដូច្នោះដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ហើយអល់ឡោះមិនបានបំពានលើពួកគេទេខណៈដែលទ្រង់បំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយតាមរយៈការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ។