Khmer Abridged Explanation of the Quran
16:35 - 16:35

ហើយពួកដែលគោរពសក្ការៈព្រះផ្សេងរួមជាមួយអល់ឡោះនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាឲ្យពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនចង់ឲ្យពួកយើងធ្វើស្ហ៊ីរិកចំពោះទ្រង់ទេនោះ ពួកយើង និងជីដូនជីតារបស់ពួកយើងពីមុនមកនោះក៏នឹងមិនគោរពសក្ការៈចំពោះនរណាមួយផ្សេងពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាមិនចង់ពួកយើងដាក់បម្រាមលើអ្វីមួយ(ដែលទ្រង់អនុញ្ញាត)នោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវានោះដែរ។ អំណះអំណាងដែលមិនត្រឹមត្រូវទាំងនេះ ពួកប្រឆាំងជំនាន់មុនៗក៏បាននិយាយដូចគ្នានេះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយយ៉ាងច្បាស់លាស់នូវអ្វីដែលគេ(អល់ឡោះ)ប្រើពួកគេឲ្យផ្សព្វផ្សាយនោះទេ។ ជាការពិតណាស់ ពួកគេ(អ្នកនាំសារ)បានផ្សព្វផ្សាយរួចហើយ ហើយពួកប្រឆាំងក៏គ្មានអ្វីដោះសារដោយយកការកំណត់ព្រេងវាសនា(របស់អល់ឡោះ)មកធ្វើជាលេសដោះសារនោះដែរ ក្រោយពីអល់ឡោះបានផ្តល់ឲ្យពួកគេនូវចេតនា និងជម្រើស ព្រមទាំងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេហើយនោះ។