ហើយជាការពិតណាស់ រាល់ប្រជាជាតិជំនាន់មុនៗទាំងនោះ យើងបានតែងតាំងនូវអ្នកនាំសារម្នាក់ ដោយគេបង្គាប់ប្រើប្រជាជាតិរបស់ខ្លួនឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្នកផ្សេងពីទ្រង់ ដូចជារូបបដិមា ពពួកស្ហៃតន ហើយនិងអ្វីផ្សេងៗទៀត។ ពេលនោះក្នុងចំណោមពួកគេ មានអ្នកដែលអល់ឡោះចង្អុលបង្ហាញដល់គេ។ ដូច្នេះ គេក៏មានជំនឿនិងដើរតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។ ហើយក្នុងចំណោមពួកគេទៀត មានអ្នកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ ទ្រង់មិនចង្អុលបង្ហាញដល់គេឡើយ។ ដូចនេះ ភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះដើម្បីអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកអ្នក ថាតើកន្លែងវិលត្រឡប់របស់ពួកដែលបដិសេធ ក្រោយពីទណ្ឌកម្មនិងការបំផ្លិចបំផ្លាញកើតមានចំពោះពួកគេហើយនោះយ៉ាងដូចម្តេចទៅ?