Khmer Abridged Explanation of the Quran
16:41 - 16:41

ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង ក្រុមគ្រួសារ ហើយនិងទ្រព្យសម្បត្តិរបស់ពួកគេដោយធ្វើការភៀសខ្លួនពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ក្រោយពីពួកប្រឆាំងបានធ្វើទុក្ខបុកម្នេញពួកគេ និងរឹតត្បិតចំពោះពួកគេនោះ យើងពិតជានឹងផ្តល់ឲ្យពួកគេនៅក្នុងលោកិយនេះនូវកន្លែងស្នាក់នៅមួយដែលពួកគេអាចសាងនូវភាពខ្លាំងក្លា(រឹងមាំ)របស់ពួកគេបាន។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ព្រោះក្នុងចំណោមនោះ គឺមានឋានសួគ៌។ ប្រសិនបើអ្នកដែលមិនបានធ្វើការភៀសខ្លួនទាំងនោះបានដឹងពីផលបុណ្យរបស់អ្នកដែលភៀសខ្លួននោះ ពួកគេនឹងមិនបោះបង់ការភៀសខ្លួននោះទេ(ពួកគេប្រាកដជានឹងភៀសខ្លួនដែរជាមិនខាន)។