Khmer Abridged Explanation of the Quran
16:43 - 16:43

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ ហើយយើងក៏មិនបានបញ្ជូននូវអ្នកនាំសារណាម្នាក់អំពីពពួកម៉ាឡាអ៊ីកាត់នោះដែរ។ នេះហើយគឺជាមាគ៌ារបស់យើងដែលមានពីមុនមក។ ហើយប្រសិនបើពួកអ្នកបដិសេធចំពោះរឿងនោះ ចូរពួកអ្នកសួរទៅកាន់ពួកដែលគេផ្តល់គម្ពីរឲ្យពីមុន(ពួកយូដា និងពួកណាសរ៉នី) នោះពួកគេនឹងប្រាប់ពួកអ្នកថា ពិតណាស់បណ្តាអ្នកនាំសារទាំងអស់គឺជាមនុស្សលោក ពុំមែនជាម៉ាឡាអ៊ីកាត់នោះទេ ប្រសិនបើពួកអ្នកមិនដឹងថា ពួកគេ(បណ្តាអ្នកនាំសារដែលយើងបានបញ្ជូនមក) គឺជាមនុស្សលោកទេនោះ។