Khmer Abridged Explanation of the Quran
16:66 - 16:66

ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលពួកអ្នកអាចយកវាជាមេរៀនបាន ខណៈដែលយើងបានផ្តល់ឲ្យពួកអ្នកទទួលទាននូវទឹកដោះដែលចេញមកពីចន្លោះរវាងពោះដែលផ្ទុកទៅដោយលាមក និងឈាមដែលនៅក្នុងខ្លួន។ ព្រមជាមួយគ្នានេះ វាបានបញ្ចេញនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។