Khmer Abridged Explanation of the Quran
16:65 - 16:65

ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីនោះក្រោយពីវាមានភាពស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងការបញ្ចុះទឹកភ្លៀងពីលើមេឃមក និងការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីដោយសារទឹកភ្លៀងនោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់មួយដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្តាប់បន្ទូលរបស់អល់ឡោះ និងយកវាមកត្រិះរិះពិចារណា។