Khmer Abridged Explanation of the Quran
16:67 - 16:67

ហើយចំពោះផលានុផលដែលយើងបានប្រទានដល់ពួកអ្នក ដូចជាផ្លែល្មើ និងផ្លែទំពាំងបាយជូរនោះ ក៏ជាមេរៀនសម្រាប់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ពួកអ្នកអាចយកវាធ្វើជាគ្រៀងស្រវឹងដែលធ្វើឲ្យបាត់បង់ប្រាជ្ញាស្មារតី(ស្រវឹង)ដែលវាមិនល្អនោះទេ ហើយពួកអ្នកក៏អាចយកវាមកធ្វើជាចំណីដ៏ល្អប្រសើរផងដែរដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជាធ្វើជាផ្លែល្មើក្រៀម ទំពាំងបាយជូរក្រៀម និងទឹកខ្មេះជាដើម។ ជាការពិតណាស់ នៅក្នុងរឿងដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់និងការប្រោសប្រទានរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។