Khmer Abridged Explanation of the Quran
16:71 - 16:71

ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងពួកអ្នកមួយចំនួនឲ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈដែលយើងប្រទានឲ្យពួកអ្នក ដោយទ្រង់ធ្វើឲ្យក្នុងចំណោមពួកអ្នក មានអ្នកមាន មានអ្នកក្រ មានចៅហ្វាយ និងមានអ្នកដែលត្រូវគេធ្វើជាចៅហ្វាយ(កូនចៅ)។ ប៉ុន្តែអ្នកដែលអល់ឡោះបានលើកតម្កើងពួកគេក្នុងការផ្តល់លាភសក្ការៈរបស់ទ្រង់នោះ ពួកគេមិនចង់ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទាន ដល់ពួកគេនោះឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេឡើយ ដើម្បីឲ្យពួកគេ(ខ្ញុំបម្រើដាច់ថ្លៃ)មានកម្មសិទ្ធិស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)។ ដូច្នេះ ហេតុអ្វីបានជាពួកគេពេញចិត្តឲ្យអល់ឡោះជាម្ចាស់ទ្រង់មានដៃគូជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ខណៈដែលពួកគេផ្ទាល់មិនពេញចិត្តឲ្យខ្លួនឯងមានដៃគូជាមួយខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេ និងមានភាពស្មើគ្នាជាមួយពួកគេសោះនោះទៅវិញ? តើនេះជាការបំពានអ្វីដែរទៅ? ហើយតើមានការរមិលគុណនឹងឧបការគុណរបស់អល់ឡោះមួយណាទៅដែលធំធេងជាងនេះទៀតនោះ?