ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់ និងប្រការអាថ៌កំបាំងដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយចំណេះដឹងអំពីប្រការទាំងនោះ គឺសម្រាប់តែទ្រង់ប៉ុណ្ណោះ ពុំមែនសម្រាប់នរណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់ឡើយ។ ហើយកិច្ចការនៃថ្ងៃបរលោកដែលវាស្ថិតក្នុងចំណោមប្រការអាថ៌កំបាំង និងសម្រាប់តែទ្រង់(ដែលដឹង)ដែរនោះ គឺនឹងមកដល់យ៉ាងលឿនបំផុតនៅពេលណាដែលទ្រង់មានចេតនាប្រៀបបាននឹងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ផ្ទុយទៅវិញគឺវាឆាប់ជាងនេះទៅទៀត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យកិច្ចការអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។