ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវដើមឈើ និងសំណង់អគារជាច្រើនដែលពួកអ្នកអាចជ្រកកោន(ជ្រកម្លប់)ពីកម្តៅ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនោះ គឺមានរូងក្រោមដី រូងភ្នំ និងគុហាភ្នំ ដើម្បីឲ្យពួកអ្នកអាចលាក់ខ្លួននៅក្នុងវានោះពីអាកាសធាតុត្រជាក់ ក្តៅ និងពីសត្រូវ។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវក្រណាត់ និងសម្លៀកបំពាក់ពីកប្បាសដែលអាចការពារពួកអ្នកអំពីកម្តៅ និងភាពត្រជាក់។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអាវក្រោះដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់នៅក្នុងសមរភូមិ។ ដូច្នេះ អាវុធមិនអាចចាក់ចូលដល់ខ្លួនប្រាណរបស់ពួកអ្នកនោះទេ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទាននូវឧបការគុណពីមុនមកដល់ពួកអ្នក ទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ដល់ពួកអ្នកទៀត សង្ឃឹមថាពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។