Khmer Abridged Explanation of the Quran
16:84 - 16:84

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិទាំងនោះដើម្បីធ្វើជាសាក្សីលើការមានជំនឿរបស់អ្នកដែលមានជំនឿក្នុងចំណោមពួកគេ និង(ធ្វើជាសាក្សី)លើការគ្មានជំនឿរបស់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេ។ បន្ទាប់ពីនោះមក គេមិនអនុញ្ញាតឲ្យពួកគ្មានជំនឿនិយាយដោះសារចំពោះអ្វីដែលពួកគេធ្លាប់បានប្រឆាំងនោះទេ ហើយពួកគេក៏មិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីសាងនូវទង្វើដែលម្ចាស់របស់ពួកគេពេញចិត្តនោះដែរ ពីព្រោះថ្ងៃបរលោកគឺជាកន្លែងសម្រាប់ជំនុំជម្រះ ពុំមែនជាកន្លែងសម្រាប់សាងអំពើល្អនោះទេ។