Khmer Abridged Explanation of the Quran
16:110 - 16:110

ក្រោយមក ពិតប្រាកដណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស និងមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកដែលទន់ខ្សោយក្នុងចំណោមបណ្តាអ្នកមានជំនឿដែលបានភៀសខ្លួនពីក្រុងម៉ាក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះក្រោយពីពួកមុស្ហរីគីនបានធ្វើទុក្ខបុកម្នេញពួកគេ និងបានសាកល្បងពួកគេនៅក្នុងសាសនារបស់ពួកគេ រហូតទាល់តែពូកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំង(គ្មានជំនឿ) ប៉ុន្តែដួងចិត្តរបស់ពួកគេវិញនៅនឹងនរលើសេចក្តីជំនឿដដែល។ ក្រោយមក ពួកគេបានតស៊ូក្នុងមាគ៌ាអល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង ហើយពាក្យសម្តីរបស់ពួកប្រឆាំងវិញធ្លាក់ទាបថោក ហើយពួកគេអត់ធ្មត់លើការលំបាកនានា។ ជាការពិតណាស់ ម្ចាស់របស់អ្នក ក្រោយពីភាពវឹកវរដែលពួកគេត្រូវបានគេសាកល្បង និង(ក្រោយពីទទួលរង)ទារុណកម្មដែលពួកគេត្រូវបានគេធ្វើទារុណកម្មនឹងវារហូតដល់ពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះរួចមក គឺទ្រង់មហាអភ័យទោសបំផុតដល់ពួកគេ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយសារតែពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះ គឺដោយសារតែពួកគេត្រូវបានគេគាបសង្កត់(បង្ខំឲ្យនិយាយ)ប៉ុណ្ណោះ។