Khmer Abridged Explanation of the Quran
16:123 - 16:123

ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងចាកឆ្ងាយពីពួកមុស្ហរីគីន ហើយអំពាវនាវទៅកាន់អល់ឡោះ និងអនុវត្តតាមក្បួនច្បាប់(សាសនារបស់)ទ្រង់ ងាកចេញពីសាសនាទាំងឡាយទៅកាន់សាសនាឥស្លាម(តែមួយគត់) ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(គោរពព្រះច្រើន)ដូចដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ គាត់គឺជាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។