Khmer Abridged Explanation of the Quran
16:124 - 16:124

តាមពិត គេបានចាត់ទុកការលើកតម្កើងថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចមួយទៅលើពួកយូដាដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងរឿងនោះ ដើម្បីឲ្យពួកគេដកឃ្លា(សម្រាក)នៅក្នុងថ្ងៃនោះអំពីភាពមមាញឹករបស់ពួកគេដើម្បីធ្វើការគោរពសក្ការៈ(ចំពោះអល់ឡោះ)ក្រោយពីពួកគេបានវង្វេងថ្ងៃសុក្រដែលគេប្រើពួកគេឲ្យសម្រាក(ពីការរវល់នឹងកិច្ចការលោកិយ)នៅក្នុងថ្ងៃនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិតគ្នាទាំងនោះនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះរឿងនេះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសម(នឹងទទួលបាន)។