ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវមនុស្សលោកទៅកាន់សាសនាឥស្លាម ទាំងអ្នក និងអ្នកមានជំនឿដែលដើរតាមអ្នក ដោយអាស្រ័យទៅតាមស្ថានភាពនៃអ្នកដែលត្រូវអំពាវនាវ (មើលពីកម្រិតនៃការយល់ដឹងរបស់គេ និងការអនុវត្តតាមរបស់គេ) និងតាមរយៈការណែនាំដែលមាននៅក្នុងវានូវការជម្រុញលើកទឹកចិត្ត(ឲ្យសាងអំពើល្អ) និងព្រមានបន្លាច(មិនឲ្យសាងអំពើអាក្រក់)។ ហើយចូរអ្នក ជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុតទាំងពាក្យសម្តី គំនិត និងការអប់រំប្រៀនប្រដៅ។ ពិតណាស់ តួនាទីរបស់អ្នក គឺមិនមែនផ្តល់ការចង្អុលបង្ហាញដល់មនុស្សលោកនោះទេ។ តាមពិត តួនាទីរបស់អ្នក គឺគ្រាន់តែផ្សព្វផ្សាយដល់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីសាសនាឥស្លាម ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់វានោះ។ ដូច្នេះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេឲ្យសោះ។