Khmer Abridged Explanation of the Quran
16:127 - 16:127

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេដែលអ្នកបានទទួលរង ហើយការចង្អុលបង្ហាញអ្នកឲ្យអត់ធ្មត់នោះ គឺគ្មានអ្វីក្រៅពីការចង្អុលបង្ហាញរបស់អល់ឡោះចំពោះអ្នកនោះទេ។ ហើយចូរអ្នកកុំមានទុក្ខព្រួយដោយសារតែការងាកចេញអំពីអ្នកពីសំណាក់ពួកប្រឆាំង និងចូរកុំធ្វើឲ្យទ្រូងរបស់អ្នកចង្អៀត(កើតទុក្ខ)ដោយសារតែល្បិចកលទាំងឡាយដែលពួកគេរៀបចំឲ្យសោះ។