Khmer Abridged Explanation of the Quran
21:2 - 21:2

ហើយគ្មានវាក្យខណ្ឌដែលថ្មីណាមួយនៃគម្ពីរគួរអានដែលមកពីម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះទេ លើកលែងតែពួកគេស្តាប់វាដោយទទេៗឥតប្រយោជន៍ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគេស្តាប់វាដោយលេងសើច មិនខ្វាយខ្វល់(យកចិត្តទុកដាក់)នឹងអ្វីដែលមាននៅក្នុងវានោះឡើយ។