Khmer Abridged Explanation of the Quran
21:5 - 21:5

ផ្ទុយទៅវិញ ពួកគេស្ទាក់ស្ទើរចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ដោយម្តងពួកគេនិយាយថាៈ វាជាសុបិន្តដែលច្របូកច្របល់ដែលមិនអាចបកស្រាយបាន ម្តងពួកគេនិយាយថាៈ ទេ ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើងដោយគ្មានមូលដ្ឋានអ្វីឡើយ ហើយម្តងទៀត ពួកគេបែរជានិយាយថាៈ គេ(ព្យាការីមូហាំម៉ាត់)គឺជាកវីនិពន្ធម្នាក់។ ហើយប្រសិនបើគេ(ព្យការីមូហាំម៉ាត់)ពិតជាអ្នកដែលទៀងត្រង់ចំពោះអ្វីដែលគេអះអាងមែននោះ ចូរឲ្យគេនាំមកឲ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចបណ្តាអ្នកនាំសារជំនាន់មុនទាំងឡាយបាននាំមកចុះ។ ពិតណាស់ ពួកគេ(បណ្តាអ្នកនាំសារ)បាននាំមកនូវអច្ឆរិយភាពផ្សេងៗ ដូចជា ដំបងរបស់ព្យាការីមូសា និងសត្វអូដ្ឋញីរបស់សឡេះជាដើម។