Khmer Abridged Explanation of the Quran
21:29 - 21:29

ហើយជនណាម្នាក់ក្នុងចំណោមពួកម៉ាឡាអ៊ីកាត់ដែលនិយាយថា “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ”នោះ យើងពិតជានឹងតបស្នងចំពោះសម្តីដែលគេនិយាយនោះនូវទណ្ឌកម្មនៃនរកជើហាន់ណាំនាថ្ងៃបរលោកដោយគេស្ថិតនៅទីនោះជាអមតៈ។ ហើយដូចនឹងការតបស្នងនេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដោយការប្រឆាំង និងការស្ហ៊ីរិកចំពោះអល់ឡោះ។