Khmer Abridged Explanation of the Quran
21:32 - 21:32

ហើយយើងបានបង្កើតមេឃធ្វើជាដំបូលដែលត្រូវបានការពារពីការធ្លាក់ ដោយវាគ្មានសសរ(សម្រាប់ទ្រ)នោះឡើយ ព្រមទាំងត្រូវបានការពារអំពីការលួចស្តាប់(របស់ពួកស្ហៃតន)។ តែពួកមុស្ហរីគីនវិញ ចំពោះសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់(ដូចជាព្រះអាទិត្យ និងព្រះចន្ទ)នោះ ពួកគេបែរជាងាកចេញមិនព្រមយកវាធ្វើជាមេរៀនទៅវិញ។