Khmer Abridged Explanation of the Quran
21:34 - 21:34

ហើយយើងមិនបានផ្តល់ឲ្យមនុស្សលោកណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវជីវិតអមតៈនៅលើផែនដីនេះនោះទេ។ ប្រសិនបើជីវិតរបស់អ្នកត្រូវបានកំណត់(ឲ្យមានទីបញ្ចប់)នៅក្នុងឆាកជីវិតលោកិយនេះ ហើយអ្នកត្រូវស្លាប់នោះ ដូច្នេះ តើពួកគេទាំងនោះអាចនៅគង់វង្សជាអមតៈបន្ទាប់ពីអ្នកឬ? គឺមិនអាចនោះទេ។