Khmer Abridged Explanation of the Quran
21:35 - 21:35

រាល់ជីវិតទាំងអស់ មិនថាអ្នកមានជំនឿ ឬអ្នកគ្មានជំនឿនោះទេ គឺនឹងភ្លក្សរសជាតិនៃសេចក្តីស្លាប់នៅក្នុងលោកិយនេះ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)នៅក្នុងជីវិតលោកិយនេះដោយការដាក់កាតព្វកិច្ចនានា ការប្រទានឧបការគុណ និងប្រការអាក្រក់ទាំងឡាយ។ ក្រោយមក បន្ទាប់ពីពួកអ្នកស្លាប់ទៅ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ មិនមែនត្រឡប់ទៅកាន់អ្នកណាផ្សេងពីយើងនោះទេ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាង។