Khmer Abridged Explanation of the Quran
21:37 - 21:37

គេបានបង្កើតមនុស្សលោកមក គឺមានលក្ខណៈអន្ទះសារ ដោយពួកគេតែងសុំចង់ឲ្យប្រការអ្វីមួយកើតឡើងមុនពេលវេលាកំណត់របស់វាមកដល់ ហើយក្នុងចំណោមនោះដែរ គឺពួកមុស្ហរីគីនបានសុំឲ្យគេដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ។ យើងនឹងបង្ហាញឲ្យពួកអ្នក(នែពួកដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់មកដល់)បានឃើញនូវអ្វីដែលពួកអ្នកសុំវាឲ្យកើតឡើងនោះ។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យវាឆាប់មកដល់ពេក ។