Khmer Abridged Explanation of the Quran
21:40 - 21:40

ភ្លើងនរកដែលគេនឹងដាក់ទណ្ឌកម្មពួកគេនឹងវានោះ នឹងមិនមកដល់ពួកគេដោយឲ្យពួកគេដឹងមុននោះទេ ផ្ទុយទៅវិញ វានឹងមកដល់ពួកគេភ្លាមៗ។ ពេលនោះ ពួកគេនឹងមិនមានសមត្ថភាពរុញច្រាន(ទប់ទល់)វាចេញពីពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដើម្បីឲ្យពួកគេសារភាពកំហុស ហើយទទួលបាននូវការអាណិតស្រឡាញ់(ពីអល់ឡោះ)នោះដែរ។