Khmer Abridged Explanation of the Quran
21:42 - 21:42

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់កើតឡើងទាំងនោះថាៈ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីទណ្ឌកម្ម និងការបំផ្លិចបំផ្លាញពួកអ្នកដែលម្ចាស់មហាសប្បុរសទ្រង់មានចេតនាទម្លាក់ទៅលើពូកអ្នកនោះ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំលឹក និងដំបូន្មានរបស់ម្ចាស់ពួកអ្នក ព្រមទាំងងាកចេញពីភស្តុតាងទាំងឡាយរបស់ទ្រង់ ដោយពួកគេមិនយកអ្វីមួយអំពីវាមកត្រិះរិះពិចារណាឡើយ ដោយសារតែភាពល្ងង់ខ្លៅ និងការខ្សោយប្រាជ្ញារបស់ពួកគេ។