ផ្ទុយទៅវិញ យើងបានផ្តល់ភាពសប្បាយរីករាយដល់ពួកប្រឆាំងទាំងនោះ និងបានផ្តល់ភាពសប្បាយរីករាយដល់ជីដូនជីតារបស់ពួកគេតាមរយៈឧបការគុណរបស់យើងដែលយើងបើកទូលាយចំពោះពួកគេ ជាការល្បួងចំពោះពួកគេ រហូតដល់ពួកគេមានអាយុវែង ហើយពួកគេចាញ់បោកនឹងរឿងនោះ(ឧបការគុណដែលទ្រង់បើកទូលាយចំពោះពួកគេ) ហើយពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ។ តើពួកដែលចាញ់បោកនឹងឧបការគុណរបស់យើងដែលសុំឲ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានរំដោះយកទឹកដី(ឲ្យអ្នកមានជំនឿ)ពីគ្រប់ទិសទីដោយអំណាចរបស់យើង ហើយយើងឲ្យអ្នកមានជំនឿយកឈ្នះលើពួកគ្មានជំនឿ ហើយពួកគេយករឿងនោះធ្វើជាមេរៀនដើម្បីកុំឲ្យវាកើតឡើងចំពោះពួកគេដូចអ្វីដែលមានកើតឡើងចំពោះអ្នកផ្សេងពីពួកគេនោះ? ពិតណាស់ ពួកគេទាំងនោះមិនមែនជាអ្នកដែលឈ្នះនោះទេ តាមពិតពួកគេគឺជាពួកដែលចាញ់។